ខ្សែអំបោះទាក់ចន្លោះធ្មេញ ជួយការពារជំងឺអញ្ចាញធ្មេញ (Gum disease) ដោយបានកំចាត់បំណែកនៃអាហារ និងសំអេកពីចន្លោះធ្មេញរបស់អ្នក។ សំអេក (Plaque) គឺជាសារធាតុស្អិតបង្កពីបាក់តេរី។ ប្រសិនបើមានសំអេកច្រើន បាក់តេរីក៏កើតមានឡើងដែលជាហេតុធ្វើឲ្យរលាកអញ្ចាញធ្មេញ និងបង្កឲ្យមានការរលាក។
![](https://s4.kh1.co/d3/d3a2ff7de8e436cc29720fa864017d56ed133312.jpg)
របៀបប្រើប្រាស់ខ្សែអំបោះទាក់ចន្លោះធ្មេញ
ខ្សែអំបោះទាក់ចន្លោះធ្មេញ
គឺជាសរសៃស្តើងមួយ ដែលធ្វើពីនីឡុងទន់ ឬប្លាស្ទិច
ដែលអាចយកកំទេចកំទីចំណីអាហារ និងសំអេកចេញពីចន្លោះធ្មេញរបស់អ្នក។
ប្រសិនបើអ្នកប្រើ
ខ្សែអំបោះទាក់ចន្លោះធ្មេញ មិនបានត្រឹមត្រូវនោះទេ
វាអាចបណ្តាលឲ្យមានការខូចខាតអញ្ចាញធ្មេញ។ ដូច្នេះ
អ្នកគួរតែអនុវត្តតាមដំបូន្មានទន្តបណ្ឌិតអំពីរបៀបប្រើប្រាស់។ ខាងក្រោមនេះ
ជាគន្លឹះអាចជួយអ្នកបាន៖
• កាត់អំបោះមួយសរសៃប្រហែល 45 សង់ទីម៉ែត្រ ហើយយកសរសៃអំបោះដែលកាត់រួចមករុំជុំវិញដៃកណ្តាលទាំងសងខាង។
•
យកចង្អុលដៃចុចសរសៃអំបោះជាប់ជាមួយមេដៃ ដោយទុកចន្លោះខ្សែពី 2.5 ទៅ 5
សង់ទីម៉ែត្រ ហើយទាញវាឲ្យតឹង រួចក៏ដាក់សរសៃអំបោះក្នុងចន្លោះធ្មេញពីមួយទៅមួយ។
• ធ្វើចលនាសរសៃអំបោះឡើងលើ និងចុះក្រោមស្រាលៗ ដើម្បីនាំយកកាកសំណល់ពី ចន្លោះធ្មេញ និងខាងក្រោមអញ្ចាញ (Gum line)។
សូមមើលរូបខាងក្រោម៖
![](https://s5.kh1.co/c6/c6f344e15421a7b8e3dd327afbf07fbb63932930.jpg)
តើត្រូវធ្វើដូចម្តេច ប្រសិនបើអញ្ចាញធ្មេញហូរឈាម?
នៅពេលចាប់ផ្តើមប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញ លើកដំបូង
អញ្ចាញធ្មេញរបស់អ្នកមានការឈឺ និងហូរឈាមបន្តិចបន្តួច។ ទោះជាយ៉ាងនេះក្តី
អញ្ចាញធ្មេញរបស់អ្នកនឹងប្រែមកជាប្រក្រតីវិញ
បើអ្នកព្យាយាមអនុវត្តការទាក់ធ្មេញជាប្រចាំ។ បើសិនជា
អ្នកអនុវត្តការប្រើប្រាស់ខ្សែទាក់អញ្ចាញនេះ
ហើយនៅតែហូរឈាមរាល់ពេលទាក់ចន្លោះធ្មេញ ចាប់ពី ២ទៅ៣ថ្ងៃ
អ្នកគួរតែទៅជួបជាមួយទន្តបណ្ឌិតជំនាញដើម្បីធ្វើការពិនិត្យ។
តើត្រូវធ្វើដូចម្តេច ប្រសិនបើអ្នកយល់ថាការប្រើខ្សែអំបោះទាក់ចន្លោះធ្មេញ មិនស្រួលប្រើ?
ជម្រើសមួយដ៏ប្រសើរ នៅពេលដែលអ្នកមិនមានផាសុខភាព ក្នុងការប្រើប្រាស់ខ្សែទាក់ចន្លោះធ្មេញ នោះគឺការសាកល្បងប្រើជក់ដុសចន្លោះធ្មេញ (interdental) ព្រោះមានដងកាន់ដែលអាចឲ្យយើងរក្សាលំនឹងបានល្អ ពេលដុស។ អ្នកអាចរកផលិតផលទាំងពីរនេះបាននៅតាមឱសថការី និងនៅផ្សារទំនើប។ (សូមមើលរូបខាងក្រោម)៖
![](https://s5.kh1.co/38/38012403d3d385e62b47caea21f39d560196e6fb.jpg)
0 comments:
Post a Comment