Lyn Around សម្រាប់ម៉ូដរដូវក្តៅឆ្នាំ 2017

ការស្រមើស្រមៃពេលមួយនៃការបោះជុំរុំនៅក្នុងព្រៃ តាំងពីការចាប់ផ្តើមរហូតដល់ បញ្ចប់។ វាជាពេលដ៏រីករាយពេញដោយសេរីភាព និងអាចបន្ធូរអារម្មណ៍នៅបរិយាកាសជុំវិញ ជាមួយតន្ត្រី បុប្ផា និងសិល្បៈធ្វើដោយដៃនៅតំបន់នោះ។ ហើយអ្វីដែលកាន់តែប្រសើរ ពេលមានមិត្តភក្តិជាច្រើនធ្វើដំណើររួមជាមួយ។ ពីការធ្វើដំណើរតាមផ្លូវរហូតដល់កន្លែងបោះជុំរុំ និងអាំង marshmallow ញ៉ាំ ហើយស្តាប់តន្ត្រី បន្លឺនូវសំឡេងខ្លាំងៗ។ អ្នកអាចទទួលបានភាពសប្បាយរីករាយ គ្មានដែនកំណត់ ជាមួយនឹងការជជែកកម្សាន្ត ដែលរំលឹកនូវរឿងរ៉ាវដ៏ល្អៗនៃកុមារភាព។ ទាំងនេះជាការបង្ហាញពីយុទ្ធនាការផ្សព្វផ្សាយចុងក្រោយនារដូវក្តៅឆ្នាំ 2017 ។
រដូវក្តៅ 2017: ម៉ូដ ‘THE FLOWER CHILD’
ជាមួយការចងចាំពេលកុមារភាព ដែលពេញដោយភាពរីករាយ បានក្លាយជាការ បំផុសគំនិតសំខាន់ៗពីការបោះជុំរុំ ការដុតភ្នក់ភ្លើង មានដាយណូស័រ សេះទេព និងការលេងហ្គេមគ្រាប់ឡុកឡាក់ រហូតដល់បែបប្រពៃណី និមិត្តសញ្ញាបែបជនជាតិ និងសត្វព្រៃ។ ការរួមបញ្ចូលទាំងនេះជាធាតុដ៏សំខាន់មួយ សម្រាប់តំណាងម៉ូដដ៏ទាន់សម័យបែបរីករាយ ពេញដោយសេរីភាព។
ភាពទន់ល្មើយ និងជរច្រើនគឺជាលក្ខណៈពិសេសសម្រាប់ម៉ូដ ដ៏ទាន់សម័យនេះ រួមបញ្ចូលជាមួយការរចនា ដោយដៃបែបប្រពៃណី ដែលមានការតុបតែងយ៉ាងស្រស់ស្អាត ប្រៀបដូចជាសម្ភារៈ ដែលបានបោះពុម្ព មានផ្នត់ៗ និងស្រមោលប្រដេញគ្នា ដែលអ្នកនឹង ឃើញមាននៅក្នុងម៉ូដនេះ។ មិនត្រឹមតែប៉ុណ្ណោះ មានផលិតផលជាច្រើនដែលត្រូវបានបន្ថែម ឲ្យកាន់តែទាក់ទាញ ដូចជាការតុបតែងលម្អម៉ូដ និងមានរំយោលនៅលើកាបូប មានបន្តោង បែបជនជាតិនៅលើស្បែកជើង និងអាវក្រៅដែលធានាថានឹងមានភាពភ្ញាក់ផ្អើល និងបានបំផុសគំនិតអ្នក ឲ្យទទួលបានការស្លៀកពាក់សម្រាប់ម៉ូដរដូវក្តៅឆ្នាំ 2017 នេះ។
ដើម្បីភាពស្រស់ស្អាត សូមអញ្ជើញមកកាន់ហាង Lyn Around នៅថៃ្ងនេះ។ 
វេបសាយ៖ www.lynaround.com ហ្វេសបុក៖ facebook.com/LynAroundCambodia ព័ត៌មានបន្ថែមសូមទំនាក់ទំនង Ms. Udomluk T. email: Udomluk@jaspal.co.th 

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com