តើអ្នកចង់ដឹង គន្លឹះរបៀបណាដើម្បីពង្រីកក្រុមហ៊ុន និងវិធីរកវិនិយោគទុន រាប់ម៉ឺនដុល្លារពីបរទេសដែរឬទេ?

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ មានព្រឹត្តការណ៍បច្ចេកវិទ្យាធំជាងគេ និងដំបូងគេបង្អស់មួយនៅកម្ពុជា ដែលជាឱកាសល្អបំផុតមិនគួរមើលរំលង សម្រាប់អ្នកចូលចិត្ត និងចង់ដឹងពីវិស័យបច្ចេកវិទ្យា។

ក្នុងនោះមានវាគ្មិនជាច្រើនរូប ដែលបានបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗនៅកម្ពុជាដែលទទួលបានការវិនិយោគទុនពីបរទេស នឹងមកធ្វើការចែករំលែកចំណេះដឹង គំនិតច្នៃប្រឌិត បទពិសោធន៍ និងគន្លឹះល្អៗ ដើម្បីជួយដល់ការពង្រីកក្រុមហ៊ុនរបស់អ្នក អោយទៅជាក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារ និងជាពិសេសនោះ វិធីសាស្ត្រក្នុងការស្វែងរកអ្នកវិនិយោគទុនរាប់ម៉ឺន ទៅរាប់សែន ដុល្លារពីបរទេសទៀតផង។
នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាដ៏ពិសេសនេះ នឹងមានអ្នកចូលរួមរាប់រយនាក់បានជួបទំនាក់ទំនងគ្នា (Networking) ដែលមានដូចជាអ្នកវិនិយោគ និងអ្នកចូលចិត្តវិស័យបច្ចេកវិទ្យា។
ចំពោះតម្លៃសំបុត្រចូលរួមក្នុងម្នាក់២០ដុល្លារ តែសម្រាប់៥០នាក់ដំបូងតម្លៃសំបុត្រត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ។ ដើម្បីធ្វើការជាវសំបុត្រ សូមទាក់ទងមកកាន់លេខទូរសព្ទ 070 447 460 (ដឹកជញ្ជូនសំបុត្រដោយមិនគិតថ្លៃ)។
គួរបញ្ជាក់ផងដែរថា ព្រឹត្តការណ៍នេះរៀបចំឡើងដោយ Startup & Angels (មកពីអូស្ត្រាលី) និងសហការរៀបចំដោយ Khmerload (កម្ពុជា) និង 360 ads & events (កម្ពុជា)៕
ទីតាំងព្រឹត្តការណ៍៖ Raintree Cambodia, GF-02 Raintree, #299 ផ្លូវព្រះអង្គឌួង (St. 110), សង្កាត់វត្តភ្នំ, ខណ្ឌដូនពេញ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង ៥ល្ងាច រហូតដល់ម៉ោង ៩ និង៣០នាទីយប់ (សូមមើល Event Schedule នៅខាងក្រោម)
ខាងក្រោមជាវាគ្មិនដែលនឹងមានវត្តមាននៅក្នុងព្រឹត្តការបច្ចេកវិទ្យាដ៏ធំជាងគេនេះ ៖
Mediaload ជាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលមានអ្នកចូលអានជាង ៤លាននាក់ និងចំនួនចុចអាន ២៥លានដង ក្នុងមួយខែ។ ចក្ខុវិស័យរបស់ Mediaload គឺក្លាយជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលឈានមុខគេមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្មវិធីទិញសំបុត្ររថយន្តក្រុង និងទូកចំលង សម្រាប់ធ្វើដំណើរក្នុងប្រទេស និងទៅកាន់ក្រៅប្រទេសដូចជា វៀតណាម ថៃ និងឡាវ។ លោក Shivam ក៏ជាប់ឈ្មោះជាសហគ្រិនវ័យក្រោម៣០ឆ្នាំនៅអាស៊ី ក្នុងទស្សនាវដ្តី Forbes ផងដែរ។
លោក Axel Peyriere ជាសហគ្រិនជំនាញម្នាក់ ដែលប្រឡូកក្នុងទីផ្សារនៅ អាហ្វ្រិក អាស៊ី អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក អាមេរិកកណ្តាល អឺរ៉ុប និងអូស្ត្រាលីផងដែរ។
Stockphoto ជាទីផ្សាររូបភាពនៅលើអនឡាញ ដែលមានជាង ៥០លានរូបភាពកំពុងដាក់លក់ និងកំពុងរីកលូតលាស់បន្តទៀត។
Khmerhome ជាវេបសាយដំបូងគេដែលមានលក្ខណៈត្រឹមត្រូវ និងប្រើប្រាស់ SaaS (Software as a Service) នៅក្នុងប្រទេសកម្ពុជា។ វាជាវេបសាយសម្រាប់ទិញ និងលក់ អចលនទ្រព្យ។
Mealtemple ជាវេបសាយសម្រាប់កុម្ម៉ង់អាហារតាមអនឡាញ និងមានការដឹកជញ្ជូនដល់កន្លែង។
BookMeBus ជាកម្មវិធីដែលមានប្រព័ន្ធកក់សំបុត្ររថយន្តឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ 
លោកជាបុគ្គលមានឥទ្ធិពលខាងបច្ចេកវិទ្យាមួយរូបនៅកម្ពុជា។ Condingate បង្កើតឡើងឆ្នាំ២០១៣ មានផ្តល់សេវាកម្មខាងឌីហ្សាញវេបសាយ រូបភាព និងបង្កើតកម្មវិធីគ្រប់គ្រងអាជីវកម្មផងដែរ។

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com