ភ្នំពេញ៖
ក្រុមហ៊ុនរោងចក្រហ៊ីតាឈីខូអិលធីឌី (ប្រធាននិងនាយកប្រតិបត្តិៈ
ហ៊ីហ្គាស៊ីហារ៉ា តូស៊ីអាគិ/ខាងក្រោម ហៅកាត់ថា ក្រុមហ៊ុនហ៊ីតាឈី)
បានស្ថាបនាឡើងនូវក្រុមហ៊ុនវិនិយោគរួមមួយនៅក្នុងរាជធានីភ្នំពេញ
នៃព្រះរាជាណាចក្រកម្ពុជា (ខាងក្រោមហៅកាត់ថា ប្រទេសកម្ពុជា) ឈ្មោះថា Hitachi Elevator (Cambodia) Co.,Ltd. (នាយកគ្រប់គ្រងៈ
Sokchai Worransangasilpa/ខាងក្រោមហៅថា
ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា)
ដែលជាក្រុមហ៊ុនធ្វើពាណិជ្ជកម្មផ្តោតសំខាន់ ទាក់ទងនឹងការលក់
និងការផ្តល់សេវាកម្មទាក់ទងនឹងជណ្តើរយន្ត។
ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា
គឺជាក្រុមហ៊ុនវិនិយោគរួមរវាងបីក្រុមហ៊ុនគឺ
ក្រុមហ៊ុនហ៊ីតាឈីសាជីវកម្មក្នុងស្រុក
ផ្នែកពាណិជ្ជកម្មជណ្តើរយន្តក្នុងព្រះរាជាណាចក្រថៃ (ខាងក្រោមហៅកាត់
ប្រទេសថៃ) ឈ្មោះថា Siam Hitachi Elevator Co., Ltd (ប្រធានក្រុមហ៊ុនៈ អូអ៊ីស៊ី ថាស៊ូរ៉ូ/ខាងក្រោមហៅថា ក្រុមហ៊ុមជណ្តើរយន្តប្រអប់ហ៊ីតាឈីសៀម) របស់ក្រុមហ៊ុនហ៊ីតាឈី និងក្រុមហ៊ុន CMED នៅប្រទេសកម្ពុជា
(ប្រធានក្រុមហ៊ុនៈ Chea Huy)។
ដើម្បីផ្តល់ជូននូវសេវាកម្មនិងផលិតផលដែលមានគុណភាពខ្ពស់
និងមានសុវត្ថិភាពដល់ប្រទេសកម្ពុជា
ក៏ដូចជាចូលរួមចំណែកក្នុងការធ្វើឲ្យបរិស្ថាន នៃការរស់នៅមានភាពសម្បូរបែប
និងមានផាសុកភាព ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីកម្ពុជា បានធ្វើការបណ្តុះបណ្តាលអ្នកបច្ចេកទេសនៅមជ្ឈមណ្ឌលកិច្ចការបណ្តុះបណ្តាលអាស៊ី
ដែលត្រូវបានបង្កើតឡើងនៅខែមករាឆ្នាំ ២០១៧ ក្នុងប្រទេសថៃ
ដោយក្រុមហ៊ុនហ៊ីតាឈី
និងក្រុមហ៊ុនប្រព័ន្ធក្នុងអគារហ៊ីតាឈីខូអិលធីឌី(អគ្គនាយក/សាតូ ហ៊ីរ៉ូស៊ី)។

នៅប្រទេសកម្ពុជាសព្វថ្ងៃនេះ មានការរីកដុះដាលយ៉ាងឆាប់រហ័ស
ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់
និងអគ្គីសនីជាដើមដែលសុទ្ធសឹងជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
ហើយក៏មានការព្យាករណ៍ថាអត្រាកំណើននៃGDP
ប្រចាំឆ្នាំនឹងមានកម្រិតលើសពី៧%គិតមកទល់ឆ្នាំ ២០២០។ ម្យ៉ាងទៀត
ដោយមានសកម្មភាពច្រើនឡើងនៃការវិនិយោគ
ពីបរទេសផ្តោតសំខាន់លើឧស្សាហកម្មផលិតនិងផ្នែកអចលនទ្រព្យ
អត្រាប្រចាំឆ្នាំនៃតម្រូវការផ្នែកផ្គត់ផ្គង់ជណ្តើរយន្តនៅក្នុងទីក្រុងក៏ត្រូវបានរំពឹងទុកថានឹងមានការកើនឡើងខ្ពស់លើសពី១០%។

នៅប្រទេសកម្ពុជា ចាប់តាំងពីពេលនាំចូលនូវជណ្តើរយន្តកាំនៅឆ្នាំ១៩៨២មក ក្រុមហ៊ុនហ៊ីតាឈីបានចាប់ផ្តើមធ្វើការផ្តល់ជូន
នូវសេវាកម្មលក់ តម្លើង និងថែទាំជណ្តើរយន្តដែលមានគុណភាពខ្ពស់
ដូចជាការនាំចូលនូវ ជណ្តើរយន្តប្រអប់
និងជណ្តើរយន្តកាំដល់មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដែលជា
មន្ទីរពេទ្យលំដាប់ខ្ពស់ជាងគេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៤
ដោយទំនាក់ទំនងឆ្លងកាត់ក្រុមហ៊ុនជណ្តើរយន្តប្រអប់ហ៊ីតាឈីសៀម។

ពីពេលនេះតទៅ មិនត្រឹមតែសម្រាប់អតិថិជនក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ក្រុមហ៊ុមហ៊ីតាឈីនឹងខិតខំប្រឹងប្រែងក្នុងការផលិតផលិតផលទៅកាន់សហគ្រាសវិនិយោគទុនក្រៅប្រទេសរួម
ទាំងសហគ្រាសជប៉ុនផងដែរ ក្នុងគោលបំណងពង្រីកចំណែកទីផ្សារនៃផលិតផលជណ្តើរយន្ត
នៅប្រទេសកម្ពុជា
ក៏ដូចជាបង្កើនល្បឿននៃការពង្រីកពាណិជ្ជកម្មជណ្តើរយន្តនៅក្នុងទ្វីបអាស៊ី។




0 comments:
Post a Comment