ភ្នំពេញ៖ក្រុមហ៊ុនសាណូហ្វីដែលមានជំនាញផ្នែកថែទាំសុខភាពកម្រិតសកលបានចូលរួមបង្កើនការយល់ដឹងទាក់ទង
នឹងបញ្ហាសុខភាពក្នុងទិវាជំងឺទឹកនោមផ្អែមពិភពលោក។
អស់រយៈពេលជាង២០ឆ្នាំកន្លងមកនេះរៀងរាល់ខែវិច្ឆិកា គឺជាពេលវេលាដែលពិភពលោក
បានប្រារព្ធទិវាជំងឺទឹកនោមផ្អែម
ដើម្បីបង្កើនការយល់ដឹងអំពីជំងឺទឹកនោមផ្អែមដែលប៉ះពាល់យ៉ាងខ្លាំង
ដល់សុខភាពមនុស្សនៅទូទាំងពិភពលោក។
នាយកគ្រប់គ្រងក្រុមហ៊ុនសាណូហ្វីកម្ពុជា
អ្នកស្រី ដាវ ធូង៉ា (Ms. Dao Thu Nga) បានបញ្ជាក់ថា៖ “សម្រាប់ឆ្នាំ២០១៦នេះ
ក្រុមហ៊ុន សាណូហ្វី
បានចូលរួមប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោកក្រោមប្រធានបទ
“ពិនិត្យភ្នែកលើអ្នកជំងឺទឹកនោមផ្អែម” (Eyes on Diabetes)
ដែលផ្តោតលើចំណុចពីរសំខាន់គឺ៖
ទី១គឺការពិនិត្យសុខភាពជាប្រចាំដើម្បីស្វែងរកជំងឺទឹកនោមផ្អែមប្រភេទទី២
និងចំណុចទី២គឺការពិនិត្យលើផលវិបាកនៃជំងឺនេះ។
គោលដៅគឺដើម្បីលើកកម្ពស់ការយល់ដឹង និងចូលរួមចំណែកកាត់បន្ថយការកើនឡើងនៃ
ជំងឺទឹកនោមផ្អែមនៅប្រទេសកម្ពុជា។”
បើយោងតាមអង្គការសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ
(International Diabetes Federation) បានឲ្យដឹងថាជំងឺទឹកនោមផ្អែម
ជាបញ្ហាដ៏ធ្ងន់ធ្ងរដែលយើងត្រូវដោះស្រាយ។នៅទូទាំងសកលលោកក្នុងឆ្នាំ ២០១៥
មានប្រជាជនជាង ៤០០លាននាក់ត្រូវបានប៉ាន់ស្មានថា
មានជំងឺទឹកនោមផ្អែមទូទាំងពិភលោក។ ក្នុងឆ្នាំ២០១៥កន្លងទៅមានមនុស្សជាង
៥លាននាក់បានស្លាប់ ហើយជារៀងរាល់
៦វិនាទីម្តងមានមនុស្សម្នាក់នៅទូទាំងពិភពលោកបានបាត់បង់ជីវិត
ដោយសារជំងឺទឹកនោមផ្អែមនេះ។
នៅប្រទេសកម្ពុជាវិញ
យោងតាមការស្ទង់មតិSTEPS ដែលធ្វើឡើងដោយក្រសួងសុខាភិបាលនៅឆ្នាំ
២០១០បានបង្ហាញថា អត្រាប្រេវ៉ាឡង់នៃជំងឺទឹកនោមផ្អែមគឺ ២,៣% នៅក្នុងតំបន់ជនបទ
និង៥,៦% នៅទីក្រុង (ប្រជាជន
ដែលចូលរួមក្នុងការសិក្សាមានអាយុចាប់ពី២៥ទៅ៦៤ឆ្នាំ)។ អត្រានៃជំងឺនេះ
កំពុងកើនឡើងជារៀងរាល់ឆ្នាំគួរឲ្យកត់សម្គាល់ និងព្រួយបារម្ភ។
លើសពីនេះយោងតាមការស្ទង់មតិ
ដដែលបង្ហាញថា៖ ៥០,៣% នៃអ្នកជំងឺទឹកនោមផ្អែមដែលត្រូវបានធ្វើរោគវិនិច្ឆ័យ
ហើយមានតែ ២៣,៩% ប៉ុណ្ណោះនៃអ្នកជំងឺទឹកនោមផ្អែមតែប៉ុណ្ណោះ
ដែលទទួលបានការគ្រប់គ្រងព្យាបាលជំងឺ ដោយជោគជ័យទៅតាមគោលដៅរបស់គ្រូពេទ្យ។
លោកវេជ្ជបណ្ឌិត
ទូច ឃុន ឯកទេសជំងឺទឹកនោមផ្អែមនៅ មជ្ឈមណ្ឌលជំងឺទឹកនោមផ្អែម កម្ពុជា-កូរ៉េ
នៃមន្ទីរពេទ្យព្រះកុសុមៈបញ្ជាក់ផងដែរថា“ជំងឺទឹកនោមផ្អែមគឺជាឃាតករលាក់មុខ
និងសម្លាប់មនុស្សយ៉ាងស្ងៀមស្ងាត់ផងដែរ
ដូចេ្នះហើយប្រជាជនកម្ពុជាគ្រប់រូបគួរតែ ពិនិត្យសុខភាពឲ្យបានយ៉ាងតិច
១ទៅ២ដងក្នុងមួយឆ្នាំដើម្បីតាមដានកម្រិត ជាតិស្ករនៅក្នុងឈាម។”
លោក
វេជ្ជបណ្ឌិតបន្តថារហូតដល់ ៧០% នៃករណីជំងឺទឹកនោមផ្អែមប្រភេទទី២អាចទប់ស្កាត់
បានដោយធ្វើការផ្លាស់ប្តូររបៀប របបរស់នៅប្រកបដោយសុខភាពរួមមាន៖ របបអាហារ
ដែលមានសុភាពល្អការធ្វើលំហាត់ប្រាណ មិនប្រើប្រាស់ថ្នាំជក់
និងស្ថិតនៅក្នុងទម្ងន់ធម្មតា។ការលើសទម្ងន់
និងធាត់គឺមានរហូតដល់៨០ភាគរយនៃករណីថ្មីរបស់ ជំងឺទឹកនោមផ្អែមប្រភេទទី២។
របបអាហារដែលមានសុខភាពល្អជាជម្រើស
ដ៏ងាយស្រួលជាងគេ ក្នុងការទប់ស្កាត់ជំងឺទឹកនោមផ្អែមម្យ៉ាងទៀត
របបអាហារល្អចាប់ផ្តើមពី
ការទទួលទានអាហារពេលព្រឹក។ជាក់ស្តែងការទទួលទានអាហារពេលព្រឹក
ដែលល្អសម្រាប់សុខភាពបានជួយកាត់បន្ថយអត្រាវិវឌ្ឍន៍ទៅ
កជំងឺទឹកនោមផ្អែមប្រភេទទី២។ អាហារដែលមានសុខភាពល្អទាំងនោះរួមមាន៖
បន្លែប្រភេទស្លឹកផ្លែឈើ
ស្រស់គ្រាប់ធញ្ញជាតិសាច់គ្មានខ្លាញ់ត្រីគ្រាប់សណ្តែកដី ដែលអាចជួយអ្នកពី
ការវិវត្តិន៍ទៅរកជំងឺទឹកនោមផ្អែមប្រភេទទី២ និងជៀសវាងផលវិបាកផ្សេងៗ
ចំពោះអ្នកជំងឺទឹកនោមផ្អែម។
ការធ្វើលំហាត់ប្រាណអាចកាត់បន្ថយហានិភ័យនៃ
ជំងឺរ៉ាំរ៉ៃផ្សេងៗពិសេសគឺជំងឺបេះដូង ជួយឲ្យឆ្អឹងរឹងមាំ ជួយសម្រួលដល់សាច់ដុំ
និងជួយសម្រកទម្ងន់របស់អ្នក។ ការធ្វើលំហាត់ប្រាណគឺព្យាយាមហាត់ឲ្យបាន
៣០នាទីក្នុង១ថ្ងៃ ១៥០នាទីក្នុង១សប្តាហ៍៕








0 comments:
Post a Comment