PNN ទទួលសិទ្ធិផ្ដាច់មុខផ្សាយបន្តផ្ទាល់ FIFA Club World Cup ២០១៦

ស្ថានីយទូរទស្សន៍ PNN ទទួលបានសិទ្ធិផ្ដាច់មុខ ដើម្បីធ្វើការផ្សាយបន្តផ្ទាល់ពីប្រទេសជប៉ុន ក្នុងព្រឹត្តការណ៍ជើងឯកក្លិបអាជីពពិភពលោកធំផ្ដាច់គេ FIFA Club World Cup ២០១៦ ដែលចាប់ផ្ដើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខនេះ។ ក្លិបអាជីពល្អផ្ដាច់ចំនួន៧ ជាជើងឯកប្រចាំទ្វីបទាំង៦ក្នុងសកលលោក រួមជាមួយជើងឯក J-League 1 នឹងជួបតទល់គ្នាលើសមរភូមិវាលស្មៅកីឡដ្ឋាន Suita City Football ទីក្រុងអូសាកា និងកីឡដ្ឋាន International Stadium Yokohama ទីក្រុងយូកូហាម៉ា នៃព្រះរាជាណាចក្រជប៉ុន។
ព្រឹត្តិការណ៍ដ៏ជក់ចិត្តនេះ មានការចូលរួមពីជើងឯកទ្វីបអឺរ៉ុប Real Madrid មកពី អេស្ប៉ាញ ជើងឯកទ្វីបអាមេរិកខាងត្បូង Athletico National មកពីកូឡុំប៊ី ជើងឯកទ្វីបអាមេរិកខាងជើង Club America មកពីម៉ិចសិចកូ ជើងឯកទ្វីបអូសេអានី Auckland City មកពីញូហ្សេ លែន ជើងឯកទ្វីបអាហ្វ្រិក Mamelodi Sundowns មកពីអាហ្វ្រិកខាងត្បូង ជើងឯកទ្វីបអាស៊ី Jeonbok Motors មកពីកូរ៉េខាងត្បូង និងក្រុមជើងឯក J-League 1។
ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ទី៨ វេលាម៉ោង ៥:០០-៨:៣០នាទី យប់ថ្ងៃអាទិត្យ ទី១១ វេលាម៉ោង ១:៣០-៥:០០នាទីល្ងាច និងម៉ោង ៥:០០-៨:៣០នាទីយប់ ថ្ងៃពុធ ទី១៤ វេលាម៉ោង២:០០-៥:៣០នាទីល្ងាច និងម៉ោង ៥:៣០-៨:៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី១៥ វេលាម៉ោង ៥:៣០-៨:៣០នាទីយប់ និងថ្ងៃអាទិត្យ ទី១៨ វេលាម៉ោង ១:៣០-៥:០០នាទីល្ងាច និងម៉ោង ៥:០០-៨:៣០នាទីយប់។
គួរដឹងដែរថា ស្ថានីយទូរទស្សន៍ភីអិនអិន គឺជាស្ថានីយទូរទស្សន៍ប្រើប្រាស់ប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់ក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានទទួលសិទ្ធិក្នុងការផ្សាយបន្តផ្ទាល់ និងផ្សាយផ្ទាល់ពីព្រឹត្តិការណ៏បាល់ទាត់ពិសេសៗ ជាច្រើនដូចជា ការប្រកួតមិត្តភាពរវាងក្រុម Cambodian All Stars ទល់នឹង Buriram United ការប្រកួតបាល់ទាត់ពាក់ កណ្តាល អាជីព KMH CHAMPIONS LEAGUE និងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA CLUB WORLD CUP 2016 នាពេលខាងមុខនេះជាដើម។ កុំភ្លេចតាមដានទស្សនាព្រឹត្តិការណ៍ជើងឯកក្លិបអាជីពពិភពលោកមួយនេះ នៅលើស្ថានីយ៍ទូរទស្សន៍ PNN តែមួយគត់៕
ទស្សនាព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យមួយនេះសូមចុច៖
https://www.facebook.com/PNNTVCambodia/videos/1280020818736304/

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com