Thursday, May 18, 2017

វិធី​គ្រប់​គ្រង​ចំណាយ


និយាយ​ដល់​រឿង​ចំណាយ​មនុស្ស​ភាគ​ច្រើន​ជួប​ប្រទះ​បញ្ហា​ប្រហាក់​ប្រហែល​ គ្នា គឺ​ទើប​តែ​នឹង​បើក​ប្រាក់​ខែ​មិន​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ មិន​ដឹង​បាត់ប្រាក់​ទៅ​ណា​អស់ រួច​ក៏​ចោទ​សួរ​ខ្លួន​ឯង​ថា ខ្ញុំ​ដូច​ជា​មិន​បាន​ចាយ​វាយ​អី​ខ្ជោះ​ខ្ជាយ​ទេ ហេតុ​អ្វី​ក៏​អស់​ប្រាក់​ទៅ​ណា​លឿន​ម្ល៉េះ? អ្នក​ខ្លះ​ថា ដាច់​ខែ​ដាច់​ខ្យល់ ។


ចូរ​អនុវត្ត​តាម​ដំណាក់​កាលទាំង​បួន​​ខាង​ក្រោមដើម្បី​គ្រប់​គ្រង​ចំណាយប្រកប​ដោយ​ប្រសិទ្ធភាព​៖
  1. ធ្វើ​បញ្ជី​តាមដាន​ចំណាយ​ប្រចាំ​ថ្ងៃ
  2. ធ្វើ​បញ្ជី​ចំណូល​និង​ចំណាយ​ប្រចាំ​ខែ
  3. ស្វែង​រក​មធ្យោបាយ​កាត់​បន្ថយ​ចំណាយ
  4. ស្វែង​រក​មធ្យោបាយ​បង្កើន​ចំណូល

តាម​ដាន​ចំណាយ​ប្រចាំ​ថ្ងៃ

ជា​រៀង​រាល់​ថ្ងៃ​ចូរ​កត់​ត្រា​គ្រប់​ចំណាយ​ទាំង​អស់ រាប់​ចាប់​តាំង​ពី​កាហ្វេ​ គុយ​ទាវ​ ឡើង​ទៅ។ ចូរ​អនុវត្ត​បែប​នេះ​រាល់​ថ្ងៃ​ នោះ​អ្នក​នឹង​រក​ឃើញ​ថា​ អ្នក​បាន​ចាយ​វាយ​ខ្ជោះ​ខ្ជាយ​លើ​អ្វី​ខ្លះ​ អ្វី​ដែល​ជា​ចំណាយ​ចាំបាច់ អ្វី​ដែល​ជា​ចំណាយ​មិន​ចាំបាច់។ ចូរ​កាត់​បន្ថយ​ឬ​កុំ​ចាយ​លើ​របស់​ដែល​មិន​ចាំ​បាច់។

តារាង​ចំណូលនិង​​ចំណាយ​

ចូរ​កត់​ត្រា​ចូល​ទាំង​អស់​នូវ​រាល់​ចំណូល​របស់​អ្នក​មក​ពី​ប្រភព​ផ្សេង​ៗ ឧទាហរណ៍ ចំណូល​ពី​ការងារ អាជីវកម្ម ការប្រាក់ ។ល។

ចូរ​បែង​ចែក​ចំណាយ​ជា​ពីរ​ប្រភេទ គឺ​ចំណាយ​ថេររួម​មាន​ដូចជា​ឈ្នួល​ផ្ទះ ថ្លៃ​សាលា ថ្លៃ​ធានា​រ៉ាប់​រង... និង​ចំណាយ​ប្រែប្រួល រួម​មាន​ដូច​ជា ថ្លៃ​ទឹក ថ្លៃ​អគ្គិសនី ថ្លៃ​អាហារ​... ។

គន្លឹះ​កាត់​បន្ថយ​ចំណាយ
  1. ត្រូវ​ចាយ​វាយ​ទៅ​តាម​ផែនការ​ចំណាយ
  2. ដាក់​ប្រាក់​តាម​ខ្លួន​តិច​ៗ​បាន​ហើយ​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ដក​ចាយ​ច្រើន
  3. ទិញ​ទំនិញ​ដែល​ចំា​បាច់​តែ​ប៉ុណ្ណោះ
  4. មុន​ទៅ​ទិញ​ទំនិញ​ត្រូវ​មាន​បញ្ជី​មុខ​ទំនិញ​ដែល​ត្រូវ​ទិញ ដើម្បី​ជៀស​វាងកុំ​ឲ្យ​​ទិញ​តាម​តែ​ចិត្ត​ចង់
  5. ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​ពី​ផ្ទះ​ទៅ​ ជាជាង​បរិភោគ​នៅភោជនីដ្ឋាន
  6. បង់​ថ្លៃ​ទឹក​ អគ្គិសនី និង​ថ្លៃ​ដទៃ​ទៀត ឲ្យ​ទាន់​ពេល​ដើម្បី​ជៀស​វាង​ការ​ផាក​ពិន័យ
  7. ឆែក​មើល​ចំណាយ​ប្រចាំខែ​ រួច​សួរ​ខ្លួន​ឯង​ថា​អ្នក​ពិត​ជា​ត្រូវការ​របស់​ទាំង​នោះ​មែន​ឬ
  8. កាត់​ប្រាក់​ចេញ​ពី​គណនី​ប្រាក់​ខែ​ដោយ​ស្វ័យ​ប្រវត្តិ​រៀង​រាល់​ខែ​ចូល​ក្នុង​ខ្ទង់ស​ន្សំ
  9. ស្វែង​រក​ប្រភព​ចំណូល​ផ្សេង​ទៀត ចូរ​សួរ​ខ្លួន​ឯង​ថា​ក្រៅ​ពី​ប្រភព​ចំណូល​សព្វ​ថ្ងៃ​តើ​អាច​រក​ចំណូល​មក​ពី​ប្រភព​ណា​ផ្សេង​បន្ថែម​ទៀត​ទេ។
  10. ចូរ​រក្សា​ទុក​ឯកសារ​បញ្ជី​ស្នាម​ឲ្យ​មាន​របៀប​រៀប​រយ និង​មាន​សុវត្ថិភាព។
  11. ចូរ​ពិនិត្យ​និង​វាយ​តម្លៃ​លើ​ចំណាយ​ចំណូល​របស់​ខ្លួន​ជា​ទៀង​ទាត់​។

0 comments:

Post a Comment

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com