Tuesday, April 4, 2017

ដំបូន្មាន​ជោគជ័យ​របស់​ឪពុក​ដូលណាល់​ត្រាំ

ដូលណាល់​ត្រាំ ៖ រឿង​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ចេះ គឺ​បាន​មក​ពី​ឪពុក​ខ្ញុំ។


ឪពុក​របស់​ដូលណាល់​ត្រាំ​ បាន​ស្លាប់​នៅ​ឆ្នាំ ១៩៩៩ និង​បាន​បន្សុល​ទុក​មរតក $៣០០ លាន​ដុល្លារ ក្នុង​មុខ​ជំនួញ​អចលនទ្រព្យ នៅ​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​មរតក​ជំនួញ​នេះ​ ឪពុក​ត្រាំ​បាន​ បន្សុល​ទុក​នូវ​ដំបូន្មាន​ដ៏​មាន​តម្លៃ​បំផុត​ដែល​មាន​ឥទ្ធិ​ពល​ដល់​ជោគ​ជ័យ ​ក្នុង​ជីវិត​របស់​កូន​រហូត​ដល់បច្ចុប្បន្ន​។

កូនត្រូវ​ស្រាឡាញ់​កិច្ចការ​ដែល​ខ្លួន​ ធ្វើ។ កូន​ត្រូវ​ជ្រើស​រើស​របរ​ណាដែលត្រូវ​តាម​ចំណូល​ចិត្ត​ខ្លួន។  កូន​ត្រូវ​រៀន​សូត្រ​ពី​មុខ​របរ​នោះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ...។ ក្នុង​ចំណោម​ ១០ នាក់ មាន​ ៩​ នាក់​ហើយ​ដែល​មិន​ចូល​ចិត្ត​កិច្ច​ការ​ដែល​ខ្លួន​ធ្វើ។ ដោយ​សារ​មិន​ចូល​ចិត្ត​ហ្នឹង​ហើយ ទើប​នាំ​ឲ្យ​ពួក​គេ​បរា​ជ័យ​។

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​គេង


បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា ​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព ​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។  ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​ បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖


១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។

២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់ ​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត ​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។

៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។

៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។

៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។

៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។

៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប ​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃ​ច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។

៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក

Thursday, March 16, 2017

ពាក្យសរសើរ ៥ ឃ្លា ដែលនារីៗ ចង់ឮបំផុត ចេញពីមាត់មនុស្សប្រុស!

ថ្ងៃនេះ យើងនឹងលើកយកឃ្លាចំនួន ៥ ដែលនារីៗ ពិតជាចូលចិត្តឮ ចេញពីមាត់បុរសៗណាស់ ពីព្រោះតែមានបង្កប់នូវអត្ថន័យដូចជា ការសរសើរ ការគាំទ្រ និងការយល់ស្រប។
សាកល្បងអានលេងៗទៅ ជាពិសេសបុរសៗ ពីព្រោះវាជាគន្លឹះ ទាក់ទាញបេះដូងនារី ឲ្យទោរទន់មកសំខាន់បំផុតគឺ សម្រាប់រក្សាចំណងស្នេហា ឲ្យកាន់តែមានភាពរឹងមាំ ថែមមួយកម្រិតទៀត។
តោះចាំអីទៀត! តាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

១. “គ្មានអ្នកណាអាចជំនួសអូនបានទេ”
និយាយបែបនេះ ព្រមទាំងសម្លឹងមើលភ្នែករបស់នាង ធានាថា នាងពិតជារំភើបខ្លាំងជាក់ជាមិនខាន។ អត្ថន័យនៃឃ្លា ដ៏ផ្អែមល្ហែមមួយនេះ គឺចង់បញ្ជាក់ប្រាប់ថា នារីជាគូស្នេហ៍ មានតម្លៃខ្លាំងចំពោះខ្លួនណាស់។
២. “អូនគឺជាពន្លឺ ក្នុងជីវិតរបស់បង”
ការនិយាយបែបនេះ គឺមានន័យថាបុរសម្នាក់នោះ យល់ និងចងចាំរាល់ទង្វើ ដែលនារីជាគូស្នេហ៍លះបង់ចំពោះខ្លួន។ ជាពិសេស មានន័យថានារីម្នាក់នោះជាថាមពល និងជាកម្លាំងចិត្តដ៏ធំធេងក្នុងជីវិត។
៣. “អូនរៀបចំខ្លួនបែបណា ក៏ស្អាតដែរ”
បុរសមួយចំនួន ចេះនិយាយតែ “អូនស្លៀកបែបនេះស្អាតណាស់” “អូនធ្វើសក់នេះស្អាតណាស់” តែផ្ទុយទៅវិញអ្នកគួរតែនិយាយឃ្លាដូចខាងលើ ទើបត្រឹមត្រូវ ពីព្រោះ នារីៗពិតជាចូលចិត្តណាស់ ដោយសារឃ្លានេះ ធ្វើឲ្យមានអារម្មណ៍ថា អ្នកដូចជាម្ចាស់ក្សត្រី យ៉ាងអ៊ីចឹង។
៤. “បងស្រលាញ់...(រូបរាង)...របស់អូនណាស់”
អ្នកអាចនិយាយថា ស្រលាញ់ភ្នែក ស្រលាញ់សក់ ស្រលាញ់បបូរមាត់ ឬស្រលាញ់ជើងដ៏ស្រឡូន របស់នាង ជាដើម -ល-។ ត្រូវចាំថា មិនមែននិយាយជាពាក្យបែបបញ្ជោរនោះទេ ត្រូវនិយាយតាមពាក្យពិត ហើយហេតុអ្វីបានជាអ្នកស្រលាញ់ ពីព្រោះនាង នឹងគិតថាអ្នកជាមនុស្ស ពូកែយកចិត្តទុកដាក់បំផុត។
៥. “បងមានមោទនភាពចំពោះអូនណាស់”
ឃ្លានេះ ជាឃ្លា ដែលផ្តល់នូវការគាំទ្រ ដល់នារីជាដៃគូ យ៉ាងពេញទំហឹង មិនថាគ្រាន់តែនាងធ្វើរឿងជោគជ័យ បែបតូចតាចនោះទេ។ ជឿចុះ ថានាងនឹងស្រលាញ់អ្នក ដកចិត្តមិនរួចឡើយ ពីព្រោះ អ្នកជាមនុស្សពិសេសម្នាក់ ដែលស្ថិតក្នុងចំណែក នៃភាពជោគជ័យ របស់នាង៕

ប្រភព ៖ TellYouAll
ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖
បើអ្នកជួបនារីបែបនេះ គឺពិតជាសាកសម ឲ្យអ្នករៀបការជាមួយហើយ!
ជាការពិត មិនមែនប្រាកដឲ្យតែទាក់ទងគ្នា គឺអាចក្លាយជាគូស្វាមីភរិយា ទៅអនាគតបានទាំងអស់គ្នានោះទេ ជួនកាលនារីខ្លះ បានត្រឹមតែជាសង្សារនឹងគ្នាតែប៉ុណ្ណោះ តែនារីខ្លះ ក៏អាចក្លាយជា អនាគតបានដែរ តែស្ថិតមើលត្រង់ចំណុចមួយចំនួន។ ចុះអ្នកដឹងទេថា តើចំណុចអ្វីខ្លះរបស់មិត្តស្រី ដែលទាញចិត្តអ្នក ឲ្យចង់បាននាង ជាភរិយានោះ?
១) នាងអាចឲ្យអ្នកញញឹមបាន៖ មិនថាអ្នក នៅកណ្តាលសួន ឬនៅប្រទេសបារាំងខាងត្បូង ជាមួយនាងនោះទេ គឺនាងនៅតែអាចឲ្យអ្នកសប្បាយរីករាយបាន ដូចនេះ អ្នកក៏គួរតែបង្ហាញពីភាពរីករាយរបស់អ្នក និងលេងជាមួយនាងដូចគ្នា។ ការធ្វើបែបនេះ វាកាន់តែធ្វើឲ្យទំនាក់ទំនងរបស់អ្នក និងនាង កាន់តែងាយស្រួលខ្លាំងឡើងៗ ហើយអាចធ្វើឲ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាព និងស្រណុកចិត្ត ក្នុងការចែករំលែកអារម្មណ៍របស់អ្នក ជាមួយនឹងនាង។
២) ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ គឺល្អបំផុត៖ ប្រសិនបើអ្នក កំពុងតែគិតច្បាស់លាស់នឹងរៀបការជាមួយនាង ហើយអ្នកមានអារម្មណ៍ ថាមានស្រណុកចិត្ត នៅពេលនិយាយជាមួយនាង គ្រប់រឿងទៀតនោះ វាល្មមដល់ពេលហើយ។
៣) ឪពុកម្តាយអ្នកពេញចិត្តនាង៖ នេះជាសញ្ញាមួយ ដែលនាងអាចជាមនុស្សម្នាក់ ដែលជាប់តេស្តរបស់ឪពុកម្តាយអ្នក។ ជាពិសេស គឺអ្នកម្តាយរបស់អ្នកតែម្តង ដែលគាត់ ចូលចិត្តរិះគន់ទៅលើមិត្តស្រីអ្នក។ តែប្រសិនបើម្តាយអ្នក ត្រូវរ៉ូវជាមួយមិត្តស្រីអ្នក និងសមាជិកគ្រួសារផ្សេងទៀត នោះនាង ប្រៀបដូចជាឈ្នះរង្វាន់ធំ ដែលជិតនឹងក្លាយភរិយារបស់អ្នកហើយ។
៤) តើនាងមានការចូលចិត្តស្រដៀងនឹងអ្នកអត់? ៖ រឿងមួយនេះ ពិតជាសំខាន់ ទៅលើចំណង់ចំណូលចិត្ត។ ប្រសិនបើអ្នក ជាមនុស្សប្រភេទនេះ បែរជានាង ចូលចិត្តបែបនោះទៅវិញ ដូច្នេះជម្លោះនឹងកើតមានឡើង។ ទាល់តែអ្នកទាំងពីរ រៀនពីការសម្របសម្រួលគ្នាសិន។ ប៉ុន្តែបើអ្នកទាំងពីរ ភាគច្រើនចំណង់ចំណូលចិត្តស្រដៀងគ្នា នោះវាជាសញ្ញាមួយ ដែលអ្នកទាំងពីរ កំពុងដើរចូល ផ្លូវអាពាហ៍ពិពាហ៍ ប្រកបទៅសុភមង្គល និង នៅជាមួយគ្នាបានយូរ។
៥) នាងមានការងារច្បាស់លាស់មួយ៖ អ្នកតែងគិតថា អ្នកនឹងមើលថែមិត្តស្រីរបស់អ្នក ទៅពេលអនាគត លើការរ៉ាប់រងថ្លៃចាយវាយ តែវាក៏ជារឿងល្អមួយផងដែរ នៅពេលដឹងថា អ្នកមានមនុស្សម្នាក់ ដែលអាចពឹងបាននូវរឿងខ្លះ ដោយនាង មានការងារច្បាស់លាស់មួយ។
៦) នាងមិនចាប់អារម្មណ៍ ទៅលើរឿងកំប៉ិកកំប៉ុក ឬក៏ការប្រច័ណ្ឌ៖ ការប្រច័ណ្ឌខ្លះ គឺវាជារឿងធម្មជាតិទៅហើយសម្រាប់មនុស្សស្រី នៅក្នុងទំនាក់ទំនងស្នេហា តែយ៉ាងណា មិត្តស្រីរបស់អ្នក នៅតែអាចគ្រប់គ្រងខ្លួននាងបានយ៉ាងល្អ ព្រោះដោយសារតែ នាងជឿជាក់ទៅលើអ្នក។
៧) នាងធ្វើឲ្យអ្នកមានសុវត្ថិភាព៖ មនុស្សស្រី មាន២ប្រភេទខុសគ្នា ដែលមាន មិត្តស្រី ការពារអ្នក និងមួយទៀត លើសពីការពារ ហើយមនុស្សស្រី ដែលការពារអ្នក គឺជាប្រភេទមនុស្ស ដែលអ្នកគួរតែរៀបការជាមួយ។ តោះតាមដាន ពីភាពខុសគ្នា របស់ប្រភេទមនុស្សស្រី ទាំង២នេះ៖
ជាឧទាហរណ៍ នៅយប់ថ្ងៃសុក្រ អ្នកបានចេញក្រៅ ជាមួយនឹងមិត្តភក្តិប៉ុន្មានអ្នក ស្រាប់តែពេលនោះ ទូរស័ព្ទរបស់អ្នកមានបញ្ហា ហើយអ្នកក៏ចង់ប្រាប់ទៅ មិត្តស្រីអ្នក ថានឹងទៅផ្ទះ មួយម៉ោងក្រោយ។ ចន្លោះពេលនោះ បើមិត្តស្រី ដែលលើសពីការពារ គឺនាង នឹងផ្ញើសារជាសម្លេង២ដង និងផ្ញើសារ ៣ដង ហើយទាមទារចង់ដឹងថា ពេលនេះ អ្នកនៅឯណា និងម្នាក់ស្រី ដែលនៅជាមួយអ្នក ឈ្មោះអ្វី ជាមួយនឹងចិត្តអន្ទះសារ និងខឹងយ៉ាងខ្លាំង។
ងាកមកមើល មិត្តស្រីជាប្រភេទការពារវិញ គឺនាងនឹងផ្ញើសារជាសម្លេងដែរ តែនៅពេលនោះ គឺនាង នឹងបារម្ភពីសុវត្ថិភាពអ្នកច្រើនជាង មិនមែនគិតពីភាពផិតក្បត់នោះទេ។ ប្រភេទមនុស្សស្រីបែបនេះ គឺអាចធ្វើឲ្យអ្នក ស្រណុកចិត្ត នៅពេលអ្នកមិនបានធ្វើអ្វីខុស ហើយនាង​ ក៏មិនរីករាយ និងមិនចូលចិត្ត ក្នុងការបង្កើតរឿងប្រច័ណ្ឌច្រើននោះទេ៕
ក្រោយពីបានអត្ថបទនេះហើយ តើអ្នកបាន ជួបមិត្តស្រីបែបនេះឬនៅ? បើបានជួបហើយ កុំភ្លេចណា សុំនាងរៀបការ ដើម្បីកសាងសុភមង្គលជាមួយគ្នា ព្រោះមិនងាយមានមនុស្សស្រីល្អៗបែបនេះនោះទេ៕

Tuesday, March 14, 2017

Monday, March 13, 2017

បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​រឿង​ ៩ យ៉ាង​ មុន​គេង



បុគ្គល​ជោគជ័យ​តែង​ចាត់​ទុក​សុខភាព​ជា​កត្តា​ចម្បង​បំផុត​សម្រាប់​ជីវិត​របស់​ខ្លួន​។ ការ​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​គឺ​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​សុខភាព​ផ្លូវការ​និង​ផ្លូវ​ចិត្ត​។  ហេតុ​នេះ​ ទម្លាប់​នៃ​ការ​ទទួល​ទាន​ដំណេក​គឺ​ជា​កត្តា​គន្លឹះ​។ មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​អាន​សៀវភៅ​​ជា​កិច្ច​ការ​ចុង​ក្រោយ​បំផុត​មុន​នឹង​ចូល​គេង។​ ខាង​ក្រោម​នេះ គឺ​ជា​ទម្លាប់​ ៩ យ៉ាង​ដែល​បុគ្គល​ជោគ​ជ័យ​តែង​ធ្វើ​មុន​ពេល​ចូល​គេង​៖


១. អានសៀវភៅ ៖ អ្នកជំនាញបាន​អះអាង​ដូច​ៗ​គ្នា​ថា​ កិច្ច​ការ​ចុង​ក្រោយ​បង្អស់​ដែល​បុគ្គល​ជោគជ័យ​ធ្វើ​មុន​គេង​ គឺ​អាន​សៀវភៅ។

២. ធ្វើ​បញ្ជី​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ​បន្ត​៖ ស្ងប់​ចិត្ត​គឺ​ជា​ប្រការ​សំខាន់​បំផុត​ដែល​នាំ​ឲ្យ​គេ​គេង​លក់​ស្កប់​។ ហេតុ​នេះ​ ការ​ធ្វើ​បញ្ជី​កិច្ចការ​ដែល​មិន​ទាន់​បាន​បញ្ចប់​ដែល​នឹង​​ត្រូវ​ធ្វើប​ន្ត​នៅ​ថ្ងៃ​ក្រោយ​ គឺ​ជា​កត្តា​ល្អ​មួយ​ដើម្បី​ឲ្យ​ចិត្ត​​ជ្រះ​ស្រឡះ។

៣. ចំណាយ​ពេល​ជា​មួយ​ក្រុម​គ្រួសារ​៖ ប្រការ​សំខាន់​មួយ​ដែល​គេ​គួរ​ធ្វើ​មុន​ពេល​គេង គឺ​ចំណាយ​ពេល​វេលា​ជាមួយ​ប្តី​ ប្រពន្ធ ឬ​លេង​ជាមួយ​កូន ឬ​សត្វ​ចិញ្ចឹម​។ នេះ​ជា​វិធីមួយ​ដ៏​ប្រសើរ​ក្នុង​ការ​បង្កើន​ទំនាក់​ទំនង​ក្នុង​គ្រួសារ​ និង​ចែក​រំលែក​បទពិសោធន៍​ប្រចាំ​ថ្ងៃ។

៤. ពិចារណាកិច្ចការដែលបានធ្វើកន្លង​មក​ហើយ​ ឬ​សរសេរ​នូវ​រឿង​រ៉ាវ​ល្អ​ៗ​បី​ បួន​យ៉ាង​ ដែល​ជួួយ​លើក​ទឹក​ចិត្ត​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។

៥. សមាធិ៖ បុគ្គល​ជោគ​ជ័យ​ជា​ច្រើន​ ធ្វើ​សមាធិ​ ១០ នាទី​មុន​គេង។

៦. ផ្តល់​អាទិភាព​ដល់​ការ​គេង​គ្រប់​គ្រាន់​៖ ដោយ​សារ​ភាព​មមាញឹក​ក្នុង​មុខ​របរ​មនុស្ស​មួយ​ចំនួន​ ​មិន​បាន​ទទួល​ទាន​ដំណេក​គ្រប់​គ្រាន់​ទេ។ សម្រាប់​បុគ្គល​ជោគ​ជ័យ គេ​តែង​ចាត់​អាទិភាព​ឲ្យ​ការ​គេង និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ជានិច្ច​។

៧. ដកខ្លួនឲ្យផុតពីការងារ៖ បុគ្គល​ជោគជ័យ​មិន​ធ្វើការ​ងារ​មុន​គេង​ទេ។ ពួកគេ​មិន​បើក​អ៊ីម៉ែល ឬ​ព្យាយាម​មិន​ពាក់​ព័ន្ធ​ជាមួយ​ការ​ងារ​មុន​ពេល​គេ​ង​ទេ។

៨. បង្កើត​គំនិត​វិជ្ជមាន៖ ទោះ​បី​ជួប​រឿង​អវិជ្ជមាន​នៅ​ពេល​ថ្ងៃ​ច្រើន​យ៉ាង​ណា​ក៏​ដោយ បុគ្គល​ជោគ​ជ័យ​តែង​កាត់​ផ្តាច់​ខ្លួន​ចេញពី​គំនិត​អវិជ្ជមាន​ទាំង​នោះ និង​បង្កើត​គំនិត​វិជ្ជមាន​ជំនួស​វិញ។

៩. នឹកដល់​ជោគ​ជ័យ​ថ្ងៃ​ស្អែក

Search This Blog

Popular Posts

Recent Posts

Text Widget

Pages

Copyright © សាលារៀន​ KS | Powered by Blogger
Design by Viva Themes | Blogger Theme by NewBloggerThemes.com